-
លោកលីកាសេង បានប្រគល់សែក 200ម៉ឺន ទៅឲ្យតៃកុងឡានរបស់គាត់ ដើម្បីសោយសុខវ័យចំណាស់ តៃកុងឡានបាននិយាយថា “មិនបាច់ទេលោក សំរាប់ខ្ញុំត្រឹម1ពាន់ 2ពាន់ម៉ឺននៅអាចមានដែរ” អានហើយពិតជាទទួលបានអត្ថន័យអប់រំធំធេង
អ្នកបើកបររបស់លោកលីកាសេង ធ្វើការឲ្យលោក30ឆ្នាំមកហើយ ដល់ពេលចូលនិវត្ត ដោយមើលឃើញការខំប្រឹងបំពេញភារកិច្ចបានល្អ លោកលីកាសេងបានប្រគល់សែក200ម៉ឺនទៅឲ្យតៃកុងឡានរបស់គាត់ដើម្បីសោយសុខវ័យចំណាស់។
តៃកុងឡានបាននិយាយថា :”មិនបាច់ទេលោក សំរាប់ខ្ញុំត្រឹម1ពាន់ 2ពាន់ម៉ឺននៅអាចមានដែរ”។លោកលីកាសេងបានសួរទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង:” ប្រាក់ខែលោកទទួលបានត្រឹមតែ2ម៉ឺនប៉ុណ្ណោះ តើលោកអាចសន្សំបានប្រាក់ច្រើនអ៊ីចឹងយ៉ាងម៉េចបាន???”
តៃកុងឡាន:” រយៈពេលដែលខ្ញុំបើកឡានជូនលោក លោកនៅខាងក្រោយនិយាយទូរស័ព្ទ ទិញដីកន្លែងណា! ខ្ញុំក៏ទិញតាមបន្តិចបន្តួចដែរ! លោកនិយាយថាទិញប័ណ្ណភាគហ៊ុនណា! ខ្ញុំក៏ទិញតាមបន្តិចបន្តួចដែរ!ដល់ពេលនេះខ្ញុំអាចមានទ្រព្យសម្បត្តិប្រហែល1ពាន់2 ពាន់ម៉ឺនដែរហើយ។”នេះបញ្ជាក់ថា អ្នកជាអ្វីមិនសំខាន់ សំខាន់គឺអ្នកនៅជាមួយអ្នកណា?
ដើរតាមអ្នកមាន100ម៉ឺន អ្នកអាចចំណេញ10ម៉ឺន
ដើរតាមអ្នកមាន1000ម៉ឺន អ្នកអាចចំណេញ100ម៉ឺន
ស្មៅមួយដើម គ្មានតម្លៃទេ តែចងជាមួយស្ពៃគឺលក់បានតម្លៃស្ពៃ។ ចងជាមួយក្តាមយក្សគឺលក់បានតម្លៃក្តាមយក្ស។
ដើរតាមរុយ រកឃើញបង្គុន
ដើរតាមឃ្មុំ រកឃើញផ្កា
ដើរតាមអ្នកចេះដឹង អ្នកគឺមានចំណេះដឹង
ដើរតាមជនអនាថា អ្នកគឺចេះជេរ
ដកស្រង់ទាំងស្រុកពីបង៖ សុខ គឹមទៀវ
.
.
Monday, January 23, 2017
លោកលីកាសេង បានប្រគល់សែក 200ម៉ឺន ទៅឲ្យតៃកុងឡានរបស់គាត់ ដើម្បីសោយសុខវ័យចំណាស់ តៃកុងឡានបាននិយាយថា “មិនបាច់ទេលោក សំរាប់ខ្ញុំត្រឹម1ពាន់ 2ពាន់ម៉ឺននៅអាចមានដែរ” អានហើយពិតជាទទួលបានអត្ថន័យអប់រំធំធេង
Subscribe to:
Post Comments (Atom)
No comments:
Write comments