.
.

Monday, January 30, 2017

ឪពុកម្ដាយតែងតែនិយាយប្រយោគខាងក្រោមនេះប្រាប់កូនៗរបស់គាត់....

Posted by   on


ឪពុកម្ដាយតែងតែនិយាយប្រយោគខាងក្រោមនេះប្រាប់កូនៗរបស់គាត់....



កូនកុំតែងខ្លួួនភ្លេចតែងចិត្ត កុំសំអាតកាយភ្លេចសំអាតចិត្ត កុំស្អាតតែខ្លួនភ្លេចសំអាតផ្ទះ។ ពាក្យចាស់បុរាណបានពោលទុកថា៖

ពេលញាតិទៅលេងផ្ទះយើងគេមើលចង្រ្កានចានឆ្នាំងរបស់យើង តើរៀបរយល្អទេ បើកន្លែងចានឆ្នាំងស្អាតរៀបរយល្អ គេក៏គង់នឹកដល់កន្លែងកូនដេក កូនអង្គុយរៀនបានផងដែរ។
កូនអើយ! មនុស្សប្រុសចាប់ចិត្តលើកូនព្រោះកាយកូនល្អ មុខកូនញញឹមស្រស់ ហើយគេស្មោះនឹងកូនពេលដែលចរិយាមារយាទកូនល្អសមជាស្រី គេហ៊ានចូលស្ដីព្រោះគេស្គាល់សណ្ដានពូជផៅយើង។

កូនកុំឡើយល្អតែប្រាណ កូនត្រូវល្អទាំងចិត្ត ទាំងកាយ ទាំងពាក្យសម្ដី ទាំងការគិត ទាំងរបៀបរបបរស់នៅ ដើរ ដេក ឈរ។ ត្បិតមនុស្សឥឡូវមិនសូវឲ្យតម្លៃលើពាក្យទាំងនោះ ដោយគេសំអាងថាសិទ្ធស្មើគ្នា តែទោះយ៉ាងណា កូនក៏មិនត្រូវភ្លេចនៅពាក្យដែលពុកម៉ែធ្លាប់ប្រាប់កូន។

ធ្វើជាមនុស្សស្រីហត់ខ្លាំងបន្តិច ហត់ចិត្ត ហត់កាយ ត្រូវធ្វើខ្លួនជាស្ត្រីល្អរបស់សង្គម កូនល្អនៅក្នុងត្រកូល សិស្សល្អរបស់គ្រូ បុគ្គលិកល្អនៅកន្លែងការងារ ប្រពន្ធល្អរបស់ប្តី ម្ដាយល្អរបសកូន សាច់ញាតិល្អរបស់សាច់ញាតិ ហើយកូនជាមាតាគំរូម្នាក់របស់ពិភពលោក។ បើកូនធ្វើបាន កូនប្រៀបបានដូចជាផ្កា កូនរមែងបានជួបនឹងកន្លង់មកក្រេបលំអង៕

ស្រី្ត​ទាំងអស់​នៅលើ​ពិភពលោក គេ​តែងតែ​ចង់​ក្លាយទៅជា​មេផ្ទះ​ដ៏​ល្អ​មួយ រូបសម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ឲ្យ​បានល្អ​ដូចជា​បុរស​ដែលជា​មេ​គ្រួសារ​ដែរ ​។នៅ ក្នុង​គ្រួសារ​មួយ បើ​មាន​មេផ្ទះ​ដ៏​ ល្អ​មួយរូប​រស់នៅ​ជាមួយ​នោះ​គ្រួសារ​នោះ​ប្រាកដជា​ទទួលបាន​នូវ​សុភមង្គល​ជាក់​ជាពុំខាន​។​


​មេផ្ទះ​មកពី​ពាក្យ​ថា «​មេ​+​ផ្ទះ​»​។ មេ មានន័យថា “​ភាព​ធំ ភាព​សំខាន់ ភាព ល្អ ជាងគេ​”​។ ផ្ទះ គឺជា​កន្លែង​ដែល​យើង​សម្រាប់​រស់នៅ​។ ម្យ៉ាងវិញទៀត​បើ​យើង​ប្រៀបធៀប​ពាក្យ​ថា ​មេ​ទៅក្នុង​ការ​រដ្ឋ​មន្ត្រីរាជកា​រ និង​តាម​អង្គការ​ក្រុមហ៊ុន​នានា​វិញ គឺ​គេ​សម្ដៅ​ពាក្យ​មេ នេះ​ថា​ជា អ្នកធំ​បំផុត ជា​អ្នកដឹកនាំ​ឲ្យ​គេ​គោត​ព​តាម​និង​ធ្វើតាម​។​


​អាស្រ័យ​ហេតុ​ខាងលើនេះ យើង​ជា​ស្ត្រី​មួយរូប​ដែល​រស់នៅ​ក្នុងសង្គម​ត្រូវតែ​ធ្វើខ្លួន​អោយ​ក្លាយជា​ ទៅជា​មេផ្ទះ​ដ៏​ល្អ​មួយរូប​។ ដើម្បី​ធ្វើជា​មេផ្ទះ​ដ៏​ល្អ​មួយរូប​សម្រាប់​គ្រួសារ គឺមាន​ដូចខាងក្រោម ៖


១-​ធ្វើខ្លួន​ជា​ស្ត្រី​គ្រប់​លក្ខិណា​ 

២-​មិនចេះ​ចាក់ចុច​គេ​ 

៣-​មិន​និយាយដើម​គេ​


 ៤-​មិន​យក​រឿង​ដាក់ខ្លួន​ 

៥-​ធ្វើជា​មនុស្ស​ដែល​ចេះ​គិតពិចារណា​ខ្ពស់​

 ៦-​មិនចេះ​ជឿ​ពាក្យ​ច​ចាម​រាម​

៧-​ត្រូវជា​មនុស្ស​ធ្វើ​អត្តចរិត​សុភាពរាបសារ (​មិន​កាច​ពេក​)

៨-​ជា​មនុស្ស​ចេះដឹង​ខុសត្រូវ​៩-​ជាពិសេស​ជាម​នុស្ស​ដែល​ចេះ​យកចិត្តទុក ដាក់​ គ្រប់​កិច្ចការ​ទាំងអស់​

 ១០-​ជា​មនុស្ស​ដែលមាន​ទំនួល​ខុស​ត្រួវ​ 

១១-​ជា​មនុស្ស​ឧស្សា​ព្យាយាម​

 ១២-​ជា​មនុស្ស​អត់ធ្មត់

​១៣-​លើសពីនេះទៅទៀត​ជាម​នុស្ស​ដែល​ចេះ​យល់​ពី​ចិត្ត​អ្នកដទៃនិង​អ្នក​នៅរស់​នៅ​ជាមួយ (​ស្វាមី​)

 ១៤-​ចេះ​ធ្វើ​ម្ហូប​គ្រប់​ប្រភេទ​

១៥-​ចេះ​មើលថែ​រទាំ​កូន និង​អ្នក​ដែល​រស់នៅ​ជាមួយ​

 ១៦-​ចេះដឹង​ពី​ពេលវេលា(កំណត់ពេល​បានច្បាស់លាស់​)

១៧-​ចេះ​យកចិត្ត​ស្វាមី​  ១៨-​ចេះ​រៀបចំ​ទុកដាក់​

 ១៩-​នៅពេល​ស្វាមី​មកពី​ធ្វើ​ការចេះ​ញញឹម​ដាក់​រួសរាយ​មាន​សម្តី​ពិ​រោះ​

 ២០-​ចេះ​បង្កើត​ការប្រជុំ​នៅក្នុង​គ្រួសារ​ម្តង ឬ​ពីរដង​នៅក្នុង​មួយ​សប្តាហ៍​

 ២១-​ចេះ​ពិភាក្សា​  

 ២២-​មិនដែល​បរាជ័យ​

 ២៣-​ចេះ​ណែនាំ ប្រាប់​ពីអ្វី​ដែល​កូន​ធ្វើ​ខុស​ដោយ​មិន​ប្រើពាក្យ​សម្តី​មិនល្អ ដូច្នេះហើយ​ក្នុងនាម​ជា​ស្ត្រី​មេផ្ទះ​មួយរូប​ត្រូវតែ​ខំ​ហ្វិ​ក​ហាត់​ បន្ថែម​ឲ្យ​ល្អ ដើម្បី​កុំ​ឲ្យ​មានការ​រិះគន់​ពី​បុរស​ជា​ស្វាមី​ខិតខំ​ធ្វើខ្លួន​ឲ្យ​ ល្អជាពិសេស​ជាង នេះ ទៅទៀត មេផ្ទះ​សំខាន់បំផុត​នោះ​គឺ ចេះ​វិជ្ជា​ធ្វើ​ម្ហូប​គ្រប់​ប្រភេទ​។​


​បើកាលណា​គ្រួសារ​មួយ​មាន​ស្ត្រី​ដែលជា​មេផ្ទះ​ដ៏​ល្អ​គ្រួសារ​នោះ​នឹង​ទទួលបាន សុភមង្គល ភាព​រីកចម្រើន មិន​មានការ​នឿយណាយ​សុខ​

No comments:
Write comments