.
.

Tuesday, February 7, 2017

គូ​ស្វាមី​ភរិយា​មួយ​គូ​បាន​នាំ​គ្នា​ធ្វើ​លិខិត​លែងលះ តែ​បន្ទាប់​ពី​ស្វាមី​ចុះ​ហត្ថលេខា​រួច​រាល់ ខាង​ភរិយា​​បែរ​យក​លិខិត​នោះ​​មក​ហែក​ចោល​រួច​ប្រាប់​ថា «លោក​ជំពាក់​លុយ​ខ្ញុំ​ពីរ​ម៉ឺន​ដុល្លារ ត្រូវ​រក​សង​ខ្ញុំ​ឲ្យ​អស់​សិន ទើប​ខ្ញុំ​ព្រម​លែងលះ»

Posted by   on


អានហើយនឹងយល់
គូ​ស្វាមី​ភរិយា​មួយ​គូ​បាន​នាំ​គ្នា​ធ្វើ​លិខិត​លែងលះ តែ​បន្ទាប់​ពី​ស្វាមី​ចុះ​ហត្ថលេខា​រួច​រាល់ ខាង​ភរិយា​​បែរ​យក​លិខិត​នោះ​​មក​ហែក​ចោល​រួច​ប្រាប់​ថា «លោក​ជំពាក់​លុយ​ខ្ញុំ​ពីរ​ម៉ឺន​ដុល្លារ ត្រូវ​រក​សង​ខ្ញុំ​ឲ្យ​អស់​សិន ទើប​ខ្ញុំ​ព្រម​លែងលះ»។ ខាង​ប្ដី​ហាក់​ភ្ញាក់ផ្អើល​ខ្លាំង​និង​ឆ្ងល់​ថា​ហេតុ​អ្វី​ប្រពន្ធ​ខ្លួន​ ធ្វើ​បែប​នេះ ទាំង​ដែល​ព្រមព្រៀង​គ្នា​រួច​ស្រេច​អស់​ហើយ ហើយ​ទ្រព្យ​សម្បត្តិ​ផ្ទះ​សម្បែង​ទៀត​សោត​ក៏​ខ្លួន​បាន​ប្រគល់​ឲ្យ​នាង​ គ្មាន​សល់។
ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ ប្រពន្ធ​បាន​យក​ក្រដាស​មក​សរសេរ​កិច្ច​សន្យា​ថា ពួក​គេ​នឹង​មិន​លែងលះ​គ្នា​ដាច់​ខាត​ រហូត​ដល់​ភាគី​ខាង​ប្រុស​រក​លុយ​សង​បំណុល​នេះ​អស់។ ប្ដី​ឃើញ​ដូច្នេះ​ក៏​ត្រូវ​ស៊ីញេ​យល់​ព្រម​ទាំង​ទើសទាល់។
គេ​បាន​និយាយ​ទាំង​កំហឹង​ឆេះឆួល​ដាក់​ភរិយា​ថា «មិន​អី​ទេ ខ្ញុំ​នឹង​រក​លុយ​មក​សង​​វិញ​ទាល់​តែ​អស់»។
ភរិយា​ក៏​តប​វិញ​ថា «អ្នក​ដែល​មាន​បំណុល បើ​មិន​សង​ទេ នឹង​ជាប់​ជំពាក់​កម្មពៀរ​គ្នា​ដល់​ជាតិ​ក្រោយ»។
បុរស​ជា​ស្វាមី​មិន​មែន​កើត​មក​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ អ្វី​ឡើយ​ គ្រប់​យ៉ាង​ដែល​គេ​រក​បាន​គឺ​សុទ្ធ​តែ​ជា​កម្លាំង​ញើស​ឈាម​ខ្លួន​ឯង។ គេ​ធ្លាប់​ខ្ចី​លុយ​ប្រពន្ធ​និង​មិត្តភ័ក្ដិ​ផ្សេង​ៗ​ទៀត​មក​បណ្ដាក់​ទុន​ ធ្វើ​រោងចក្រ ប៉ុន្តែ​លុះ​ដល់​ពេល​រោង​ចក្រ​ដំណើរ​ការ​ប្រសើរ​ហើយ ក៏​មាន​ហេតុការណ៍​ភ្លើង​ឆេះ។ ដោយ​​មិន​ចង់​ឲ្យ​ប្រពន្ធ​ខ្លួន​បន្ត​រស់​នៅ​លំបាក​លំបិន​ជាមួយ​ខ្លួន​ទៀត​ គេ​ក៏​សុំ​លែងលះ តែ​ចុង​ក្រោយ​នាង​ក៏​មិន​ព្រម​ដោយ​ហេតុ​ផល​ខាង​លើ។
ដំបូង​ឡើយ​ គេ​ហាក់​អស់​កម្លាំង​ចិត្ត​ធ្វើ​អ្វី​ទាំង​អស់ ព្រោះ​ពេល​នេះ​គេ​មិន​បាន​ចាប់​ផ្ដើម​ដោយ​បាត​ដៃ​ទទេ​នោះ​ទេ ប៉ុន្តែ​គឺ​ចាប់​ផ្ដើម​ដោយ​មាន​បំណុល​​ជុំ​ទិស តែ​ក៏​មាន​មិត្តភ័ក្ដិ​ម្នាក់​ដែល​ធ្លាប់​ឲ្យ​លុយ​គេ​ខ្ចី​​កាល​ពី​មុន​ ទាក់ទង​មក ថា​នឹង​ឲ្យ​លុយ​គេ​ខ្ចី​៣​ម៉ឺន​ដុល្លារ​ទៀត ដោយ​ប្រាប់​ថា​ខ្លួន​ជឿជាក់​ថា​គេ​ជា​មនុស្ស​ឆ្លាត​នឹង​អាច​យក​វា​ទៅ​ បណ្ដាក់​ទុន​រក​ស៊ី​ជោគជ័យ​ម្ដង​ទៀត។ គេ​បាន​ទទួល​លុយ​នោះ​មក​ធ្វើ​ជា​ដើម​ទុន​បើក​ហាង​​លក់​ដូរ​មួយ ដែល​ក្នុង​រយៈ​ពេល​នោះ មិត្តភ័ក្ដិ​ម្នាក់​នោះ​តែ​មក​សួរ​សុខ​ទុក្ខ​គេ​​ជា​រឿយ​ៗ និង​ជួន​កាល​មាន​ម្ហូប​អាហារ​យក​មក​ផ្ញើ​ទៀត​ផង។
ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ អាជីវកម្ម​របស់​គេ​ក៏​រីក​ចម្រើន​​រហូត​មាន​ប្រាក់​គ្រប់គ្រាន់​យក​ទៅ​សង​ ប្រពន្ធ​ និង​មិត្តភ័ក្ដិ​បាន។ គេ​បាន​ចាប់​ផ្ដើម​ទាក់ទង​ទៅ​មិត្ត​ដែល​ជា​ម្ចាស់​បំណុល ប៉ុន្តែ​គ្រប់​គ្នា​ក៏​ប្រាប់​ថា​ពួក​គេ​មិន​បាន​ឲ្យ​លុយ​គេ​ខ្ចី​នោះ​ទេ ភរិយា​របស់​គេ​ទៅ​វិញ​ទេ​ដែល​​បាន​យក​លុយ​នេះ​មក​ឲ្យ​គេ​ខ្ចី។ មិត្តភ័ក្ដិ​ចុង​ក្រោយ​ដែល​បាន​ឲ្យ​គេ​ខ្ចី​លុយ​មក​រក​ស៊ី​៣​ម៉ឺន​ដុល្លារ​ ក៏​បាន​និយាយ​ថា តាម​ការ​ពិត​ភរិយា​របស់​គេ​បាន​មក​អង្វរ​ឲ្យ​ខ្លួន​យក​លុយ​នេះ​មក​ឲ្យ​គេ​ ខ្ចី​ដោយ​មិន​ឲ្យ​ប្រាប់​ថា​ជា​លុយ​នាង​ឡើយ ម្ហូប​ នំ​ ចំណី​គ្រប់​យ៉ាង​ក៏​ជា​របស់​នាង​ផ្ញើ​ទៅ​ឲ្យ​គេ​ដែរ។
ខាង​ប្ដី​បាន​ឮ​បែប​នេះ​ក៏​ស្លុត​ចិត្ត មិន​នឹក​ស្មាន​ថា​នារី​ម្នាក់​ដែល​គេ​ចង​ចិត្ត​ស្អប់​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ​នេះ តាម​ការ​ពិត​គឺ​ជា​អ្នក​ដែល​ស្រឡាញ់​គេ​និង​មើល​ថែ​គេ​មក​រហូត ប៉ុន្តែ​ក៏​ឆ្ងល់​ថា​ប្រពន្ធ​ខ្លួន​បាន​លុយ​មក​ពី​ណា​​មក​ឲ្យ​ខ្លួន​ ប្រើប្រាស់​ច្រើន​យ៉ាង​នេះ។
គេ​ប្រញាប់​ប្រញាល់​ទៅ​រក​នាង។ ប្រយោគ​ដំបូង​ដែល​គេ​ហា​មាត់​សួរ​នាង​គឺ «អូន​ទៅ​យក​លុយ​ទាំង​ម៉ឺន​ៗ​ដុល្លារ​នេះ​មក​ពី​ណា?» ប្រពន្ធ​ក៏​ឆ្លើយ​តប​ថា នាង​បាន​លក់​ផ្ទះ សម្រាប់​នាង​ផ្ទះ​អាច​ទិញ​ថ្មី​ពេល​ណា​ក៏​បាន​ ប៉ុន្តែ​ឱកាស​សម្រាប់​ប្ដី​គឺ​មិន​អាច​រង់​ចាំ​បាន​នោះ​ទេ។
គ្រាន់​តែ​ឮ​ពាក្យ​នេះ គេ​បាន​ទាញ​ខ្លួន​នាង​មក​ឱប​យ៉ាង​ណែន តែ​នាង​នៅ​និយាយ​ទាំង​ទឹក​ភ្នែក​ថា «លោក​មិន​ទាន់​សង​លុយ​ខ្ញុំ​២​ម៉ឺន​ដុល្លារ​ទេ​ណា៎ លិខិត​សន្យា​នៅ​មាន»។ ពេល​នេះ​ប្ដី​បាន​ដឹង​ហើយ​ថា​ប្រពន្ធ​ល្អ​គឺ​បែប​ណា។
មនុស្ស​ប្រុស​គ្រប់​គ្នា​ត្រូវ​ចាំ​ថា​មនុស្ស​ស្រី​ដែល​ស្រឡាញ់​អ្នក នាង​នឹង​នៅ​តែ​នៅ​ក្បែរ​ខ្លួន​អ្នក​មិន​ថា​អ្នក​ក្លាយ​ទៅ​ជា​អ្វី បើ​សិន​ជា​អ្នក​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ ចេះ​ខ្វល់​ចេះ​បារម្ភ មិន​ថា​នាង​មាន​អាយុ​ប៉ុណ្ណា ចាស់​ប៉ុណ្ណា ចូរ​កុំ​បោះបង់​នាង ត្រូវ​មើល​ថែ​នាង ស្រឡាញ់​នាង ព្រោះ​នាង​បាន​ឆ្លង​កាត់​អ្វី​ៗ​ជា​ច្រើន​ជាមួយ​អ្នក ៕
Credit: Khmer Load

No comments:
Write comments