.
.
Monday, February 20, 2017
Sunday, February 19, 2017
Thursday, February 16, 2017
Sunday, February 12, 2017
Friday, February 10, 2017
Wednesday, February 8, 2017
Tuesday, February 7, 2017
អ្នកណាថាលក់តាមOnline ស្រួល មានតែអ្នកលក់តាមOnlineដូចគ្នាបានយល់
ណាគេថាលក់Onlineស្រួល? លក់Onlineមែនស្រួលដូចយាយទេចា... 😒 លក់របស់ទម្រាំបានមួយៗ ចំណេញបានតិចតួច ដឹងថាត្រូវឆ្លងកាត់អីខ្លះអត់ ? ម្ងៃៗដេកភយ័ខ្លាចតាគេOrderហើយ cancel ខ្លាចតាគេទិញទៅអត់ត្រូវចិត្ត 😑ម្ងៃៗ Postផង chatផង cmtទៀត ឡើងចង់បែកពពុះមាត់អស់ហើយព្រោះភ្ញៀវគឺជាស្តេច😖 ត្រូវចំណាយសាំងម៉ូតូ កាតទូរសព្ទ ថ្លៃផ្ញើអីវ៉ាន់តាមខេត្ត ហើយពេលយកអោយគេម្តងៗក្តៅចង់អាយះក្បាលអស់ហើយ ជួនកាលភ្លៀងទៀត យកអោយទាំងឈឺទាំងជាក៏មាន 😩 បើយាយពីភ្ញៀវវិញ ភ្ញៀវខ្លះសួរចង់ងាប់ចង់រស់ហើយអត់យកក៏មាន Orderហើយអត់យកក៏មាន គាត់មិនយកវាមិនអីទេតែ ស្រលាញ់ត្រង់យកមិនយកមិនខ្ចីប្រាប់ចឹងហ្មង 😅 អោយញុមនេះលិទអំបិល 😂👍🏽 យាយទៅបាកដែរ រកលុយមែនស្រួលទេ ហើយអ្នកលក់Online មួយៗ គឺអត់ធ្មត់ណាស់ប្រាប់អោយដឹងទៅចា... 😌 អ្នកល្មមៗទ្រាំមិនបានទេចា 😆
អ្នកលក់online ដូចគ្នាប្រាកដជាយល់អារម្មណ៏នឹង 😥
credit from sister ☺️
សែម សុម៉ាឡែន
គូស្វាមីភរិយាមួយគូបាននាំគ្នាធ្វើលិខិតលែងលះ តែបន្ទាប់ពីស្វាមីចុះហត្ថលេខារួចរាល់ ខាងភរិយាបែរយកលិខិតនោះមកហែកចោលរួចប្រាប់ថា «លោកជំពាក់លុយខ្ញុំពីរម៉ឺនដុល្លារ ត្រូវរកសងខ្ញុំឲ្យអស់សិន ទើបខ្ញុំព្រមលែងលះ»
អានហើយនឹងយល់
គូស្វាមីភរិយាមួយគូបាននាំគ្នាធ្វើលិខិតលែងលះ តែបន្ទាប់ពីស្វាមីចុះហត្ថលេខារួចរាល់ ខាងភរិយាបែរយកលិខិតនោះមកហែកចោលរួចប្រាប់ថា «លោកជំពាក់លុយខ្ញុំពីរម៉ឺនដុល្លារ ត្រូវរកសងខ្ញុំឲ្យអស់សិន ទើបខ្ញុំព្រមលែងលះ»។ ខាងប្ដីហាក់ភ្ញាក់ផ្អើលខ្លាំងនិងឆ្ងល់ថាហេតុអ្វីប្រពន្ធខ្លួន ធ្វើបែបនេះ ទាំងដែលព្រមព្រៀងគ្នារួចស្រេចអស់ហើយ ហើយទ្រព្យសម្បត្តិផ្ទះសម្បែងទៀតសោតក៏ខ្លួនបានប្រគល់ឲ្យនាង គ្មានសល់។
ពេលត្រលប់ទៅដល់ផ្ទះ ប្រពន្ធបានយកក្រដាសមកសរសេរកិច្ចសន្យាថា ពួកគេនឹងមិនលែងលះគ្នាដាច់ខាត រហូតដល់ភាគីខាងប្រុសរកលុយសងបំណុលនេះអស់។ ប្ដីឃើញដូច្នេះក៏ត្រូវស៊ីញេយល់ព្រមទាំងទើសទាល់។
គេបាននិយាយទាំងកំហឹងឆេះឆួលដាក់ភរិយាថា «មិនអីទេ ខ្ញុំនឹងរកលុយមកសងវិញទាល់តែអស់»។
ភរិយាក៏តបវិញថា «អ្នកដែលមានបំណុល បើមិនសងទេ នឹងជាប់ជំពាក់កម្មពៀរគ្នាដល់ជាតិក្រោយ»។
បុរសជាស្វាមីមិនមែនកើតមកក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភ អ្វីឡើយ គ្រប់យ៉ាងដែលគេរកបានគឺសុទ្ធតែជាកម្លាំងញើសឈាមខ្លួនឯង។ គេធ្លាប់ខ្ចីលុយប្រពន្ធនិងមិត្តភ័ក្ដិផ្សេងៗទៀតមកបណ្ដាក់ទុន ធ្វើរោងចក្រ ប៉ុន្តែលុះដល់ពេលរោងចក្រដំណើរការប្រសើរហើយ ក៏មានហេតុការណ៍ភ្លើងឆេះ។ ដោយមិនចង់ឲ្យប្រពន្ធខ្លួនបន្តរស់នៅលំបាកលំបិនជាមួយខ្លួនទៀត គេក៏សុំលែងលះ តែចុងក្រោយនាងក៏មិនព្រមដោយហេតុផលខាងលើ។
ដំបូងឡើយ គេហាក់អស់កម្លាំងចិត្តធ្វើអ្វីទាំងអស់ ព្រោះពេលនេះគេមិនបានចាប់ផ្ដើមដោយបាតដៃទទេនោះទេ ប៉ុន្តែគឺចាប់ផ្ដើមដោយមានបំណុលជុំទិស តែក៏មានមិត្តភ័ក្ដិម្នាក់ដែលធ្លាប់ឲ្យលុយគេខ្ចីកាលពីមុន ទាក់ទងមក ថានឹងឲ្យលុយគេខ្ចី៣ម៉ឺនដុល្លារទៀត ដោយប្រាប់ថាខ្លួនជឿជាក់ថាគេជាមនុស្សឆ្លាតនឹងអាចយកវាទៅ បណ្ដាក់ទុនរកស៊ីជោគជ័យម្ដងទៀត។ គេបានទទួលលុយនោះមកធ្វើជាដើមទុនបើកហាងលក់ដូរមួយ ដែលក្នុងរយៈពេលនោះ មិត្តភ័ក្ដិម្នាក់នោះតែមកសួរសុខទុក្ខគេជារឿយៗ និងជួនកាលមានម្ហូបអាហារយកមកផ្ញើទៀតផង។
ពីរឆ្នាំកន្លងផុតទៅ អាជីវកម្មរបស់គេក៏រីកចម្រើនរហូតមានប្រាក់គ្រប់គ្រាន់យកទៅសង ប្រពន្ធ និងមិត្តភ័ក្ដិបាន។ គេបានចាប់ផ្ដើមទាក់ទងទៅមិត្តដែលជាម្ចាស់បំណុល ប៉ុន្តែគ្រប់គ្នាក៏ប្រាប់ថាពួកគេមិនបានឲ្យលុយគេខ្ចីនោះទេ ភរិយារបស់គេទៅវិញទេដែលបានយកលុយនេះមកឲ្យគេខ្ចី។ មិត្តភ័ក្ដិចុងក្រោយដែលបានឲ្យគេខ្ចីលុយមករកស៊ី៣ម៉ឺនដុល្លារ ក៏បាននិយាយថា តាមការពិតភរិយារបស់គេបានមកអង្វរឲ្យខ្លួនយកលុយនេះមកឲ្យគេ ខ្ចីដោយមិនឲ្យប្រាប់ថាជាលុយនាងឡើយ ម្ហូប នំ ចំណីគ្រប់យ៉ាងក៏ជារបស់នាងផ្ញើទៅឲ្យគេដែរ។
ខាងប្ដីបានឮបែបនេះក៏ស្លុតចិត្ត មិននឹកស្មានថានារីម្នាក់ដែលគេចងចិត្តស្អប់អស់រយៈពេលពីរឆ្នាំ នេះ តាមការពិតគឺជាអ្នកដែលស្រឡាញ់គេនិងមើលថែគេមករហូត ប៉ុន្តែក៏ឆ្ងល់ថាប្រពន្ធខ្លួនបានលុយមកពីណាមកឲ្យខ្លួន ប្រើប្រាស់ច្រើនយ៉ាងនេះ។
គេប្រញាប់ប្រញាល់ទៅរកនាង។ ប្រយោគដំបូងដែលគេហាមាត់សួរនាងគឺ «អូនទៅយកលុយទាំងម៉ឺនៗដុល្លារនេះមកពីណា?» ប្រពន្ធក៏ឆ្លើយតបថា នាងបានលក់ផ្ទះ សម្រាប់នាងផ្ទះអាចទិញថ្មីពេលណាក៏បាន ប៉ុន្តែឱកាសសម្រាប់ប្ដីគឺមិនអាចរង់ចាំបាននោះទេ។
គ្រាន់តែឮពាក្យនេះ គេបានទាញខ្លួននាងមកឱបយ៉ាងណែន តែនាងនៅនិយាយទាំងទឹកភ្នែកថា «លោកមិនទាន់សងលុយខ្ញុំ២ម៉ឺនដុល្លារទេណា៎ លិខិតសន្យានៅមាន»។ ពេលនេះប្ដីបានដឹងហើយថាប្រពន្ធល្អគឺបែបណា។
មនុស្សប្រុសគ្រប់គ្នាត្រូវចាំថាមនុស្សស្រីដែលស្រឡាញ់អ្នក នាងនឹងនៅតែនៅក្បែរខ្លួនអ្នកមិនថាអ្នកក្លាយទៅជាអ្វី បើសិនជាអ្នកជាមនុស្សមានទំនួលខុសត្រូវ ចេះខ្វល់ចេះបារម្ភ មិនថានាងមានអាយុប៉ុណ្ណា ចាស់ប៉ុណ្ណា ចូរកុំបោះបង់នាង ត្រូវមើលថែនាង ស្រឡាញ់នាង ព្រោះនាងបានឆ្លងកាត់អ្វីៗជាច្រើនជាមួយអ្នក ៕
Credit: Khmer Load

Monday, February 6, 2017
☞ រកបានវិធីងាយៗ៣យ៉ាង អាចជួយព្យាបាលជំងឺឫសដូងបាត

យ៉ាងមានប្រសិទ្ធភាព បើមិនទាន់សម្រេចចិត្តថាវះកាត់
សូមជួយចែករំលែកបន្តដល់អ្នកឈឺឲ្យបានដឹងផង!

- សម្រួលចែករំលែកដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
☞ វិធីទី១៖
#វិធីធ្វើ៖
១.យកប្រទាលកន្ទុយក្រពើរបកសំបកចេញ កោសយកតែចាហួយក្នុង(យកល្អគួរកិននឹងម៉ាស៊ីនទឹកក្រឡុកដើម្បីឱ្យរ៉ាវងាយស្រួលក្នុងការបូម)។អាចសុំគ្នាបានមិនអស់លុយទេ
២.ទិញសឺរ៉ាំងលេខធំបំផុត (តំលៃ1800-2000៛) សំរាប់បូមទឹកសាច់ប្រទាលដែលបានកិនរួច។
៣. គួរគប្បីមានទុយោដែល គេប្រើសំរាបសុងនោម (ដូចបង្ហាញក្នុងរូប) មកកាត់កន្ទុយចោល ហើយផ្នែកក្បាលដែលមានក្បាល២ កាត់១ចេញដោយលៃឱ្យល្មមនឹងរន្តសារាំង (មានរូប) តំលៃប្រហែល 2500៛។
៤.យក gel (ជែល) ល្អិលៗលាបចុងទុយោនោះ និងមាត់ទ្វាធំកន្លែងដែលត្រូវបាញ់បញ្ចូល។ (បើមិនមានទេប្រើទឹកប្រទាលលាបផ្ទាល់តែម្តង។
៥.រុញទុយោនោះចូលមុនសិនសឹមភ្ជាប់សារាំងតាមក្រោយ (អាចរុញចូលរាក់ឬជ្រៅតាមកន្លែងដែលចេញឈាមឬសសៃប៉ោងនោះ)។
៦.បាញ់បញ្ចូលក្នុងទ្វាធំជាការស្រេច។
ចូរធ្វើដូច្នេះ២ឬ៣ដងក្នុង១ថ្ងៃ ម្តង១សឺរ៉ាំង រយៈពេល២-៣ថ្ងៃអ្នកនឹងបានស្បើយ។
ប្រភពអនុវត្តបានផលជាក់ស្តែងពីប្អូនប្រុស៖ Sambath Meas
☞ វិធីទី២៖
* ធាតុផ្សំ៖
១ មើមឆៃថាវ
២ ទឹកឃ្មុំសុទ្ធ។
ជាដំបូងយកមើមឆៃថាវ កន្លះមើម មកលាងទឹកឲ្យស្អាតរួចកាត់ក្បាលចោលបុក ឬក្រឡុកអោយម៉ដ្ឋច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ ការលាយនេះសម្រាប់ការហូបម្តង រួចកូរឲ្យសព្វចូលគ្នារួចហើយហូបមុនពេលចូលគេង។
** សូមកុំហូបទឹកតាមក្រោយតែ បើពិបាកទ្រាំខ្លាំងអាចផឹកទឹកបន្តិចបានហើយ ធ្វើម្តងសម្រាប់ហូបម្តង មិនធ្វើទុកទេ។
- សំរាប់អ្នកដែលទើបតែកើតហូប១ថ្ងៃ ១ដង ។
- សំរាប់អ្នកដែលកើតយូរហើយហូប១ថ្ងៃ ៣ដង ព្រឹក ថ្ងៃ ល្ងាចក្រោយហូបបាយ២០នាទី ហូបរាល់ថ្ងៃរយៈពេល ១អាទិត្យឡើងនឹងមានប្រសិទ្ធភាព។
☞ វិធីបន្ថែម៖ កោសមើមថៃថាវលាយជាមួយទឹកឃ្មុំរួចញាត់ចូលរន្ធគូទពេលដេកយប់រយៈពេល៧ម៉ោងតែ៣ថ្ងៃនឹងបានជា។
ប្រភពពី Facebook ដែលបងប្អូនជាច្រើនបានបង្ហោះ និងអ្នកដែលគាត់អនុវត្តវិធីនេះបានទទួលផលល្អ។
វិធីដែលមានអ្នកធ្លាប់ព្យាបាលបែបធម្មជាតិបានជាមានច្រើនរបៀប ការផុសនេះខ្ញុំជ្រើសរើស១ក្នុងចំណោមវិធីទាំងនោះ។
សម្រួលដោយ៖ អ៊ាង សុផល្លែត

*គ្រឿងផ្សំដែលអ្នកត្រូវការ៖
- ដំឡូងបារាំង ១ដុំ
- ប្រេងអូលីវ (Olive -អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ ១០,៥ ដុល្លារក្នុងមួយដប) ១ស្លាបព្រាកាហ្វេ។
*របៀបធ្វើ៖
- កោសយកសាច់ដំឡូង រួចលាយជាមួយប្រេងអូលីវ
- រួចយកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗ ហើយយកទៅបិទត្រង់មាត់ទ្វារធំ
- ទុកវាចោលមួយយប់ រួចដកបោះចោលនៅព្រឹកបន្ទាប់។
*នេះគឺជារបៀបប្រើឱសថធម្មជាតិនេះក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖
- ហាន់ដំឡូងជាចំណិត រួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ
- ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះ រួចរុញវាចូលរន្ធគូទរបស់អ្នក
- ទុកវាចោលមួយយប់ ឫសដូងនឹងស្វិតទៅវិញ ហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។
អត្ថបទ៖ KhmerRead
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះគួរប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសណាផ្សេង។

Wednesday, February 1, 2017
ឪពុកម្ដាយតែងតែនិយាយប្រយោគខាងក្រោមនេះប្រាប់កូនៗរបស់គាត់....

កូនកុំតែងខ្លួួនភ្លេចតែងចិត្ត កុំសំអាតកាយភ្លេចសំអាតចិត្ត កុំស្អាតតែខ្លួនភ្លេចសំអាតផ្ទះ។ ពាក្យចាស់បុរាណបានពោលទុកថា៖
ពេលញាតិទៅលេងផ្ទះយើងគេមើលចង្រ្កានចានឆ្នាំងរបស់យើង តើរៀបរយល្អទេ បើកន្លែងចានឆ្នាំងស្អាតរៀបរយល្អ គេក៏គង់នឹកដល់កន្លែងកូនដេក កូនអង្គុយរៀនបានផងដែរ។
កូនអើយ! មនុស្សប្រុសចាប់ចិត្តលើកូនព្រោះកាយកូនល្អ មុខកូនញញឹមស្រស់ ហើយគេស្មោះនឹងកូនពេលដែលចរិយាមារយាទកូនល្អសមជាស្រី គេហ៊ានចូលស្ដីព្រោះគេស្គាល់សណ្ដានពូជផៅយើង។
កូនកុំឡើយល្អតែប្រាណ កូនត្រូវល្អទាំងចិត្ត ទាំងកាយ ទាំងពាក្យសម្ដី ទាំងការគិត ទាំងរបៀបរបបរស់នៅ ដើរ ដេក ឈរ។ ត្បិតមនុស្សឥឡូវមិនសូវឲ្យតម្លៃលើពាក្យទាំងនោះ ដោយគេសំអាងថាសិទ្ធស្មើគ្នា តែទោះយ៉ាងណា កូនក៏មិនត្រូវភ្លេចនៅពាក្យដែលពុកម៉ែធ្លាប់ប្រាប់កូន។
ធ្វើជាមនុស្សស្រីហត់ខ្លាំងបន្តិច ហត់ចិត្ត ហត់កាយ ត្រូវធ្វើខ្លួនជាស្ត្រីល្អរបស់សង្គម កូនល្អនៅក្នុងត្រកូល សិស្សល្អរបស់គ្រូ បុគ្គលិកល្អនៅកន្លែងការងារ ប្រពន្ធល្អរបស់ប្តី ម្ដាយល្អរបសកូន សាច់ញាតិល្អរបស់សាច់ញាតិ ហើយកូនជាមាតាគំរូម្នាក់របស់ពិភពលោក។ បើកូនធ្វើបាន កូនប្រៀបបានដូចជាផ្កា កូនរមែងបានជួបនឹងកន្លង់មកក្រេបលំអង៕

ស្រី្តទាំងអស់នៅលើពិភពលោក គេតែងតែចង់ក្លាយទៅជាមេផ្ទះដ៏ល្អមួយ រូបសម្រាប់ផ្គត់ផ្គង់គ្រួសារឲ្យបានល្អដូចជាបុរសដែលជាមេគ្រួសារដែរ។នៅ ក្នុងគ្រួសារមួយ បើមានមេផ្ទះដ៏ ល្អមួយរូបរស់នៅជាមួយនោះគ្រួសារនោះប្រាកដជាទទួលបាននូវសុភមង្គលជាក់ជាពុំខាន។
មេផ្ទះមកពីពាក្យថា «មេ+ផ្ទះ»។ មេ មានន័យថា “ភាពធំ ភាពសំខាន់ ភាព ល្អ ជាងគេ”។ ផ្ទះ គឺជាកន្លែងដែលយើងសម្រាប់រស់នៅ។ ម្យ៉ាងវិញទៀតបើយើងប្រៀបធៀបពាក្យថា មេទៅក្នុងការរដ្ឋមន្ត្រីរាជការ និងតាមអង្គការក្រុមហ៊ុននានាវិញ គឺគេសម្ដៅពាក្យមេ នេះថាជា អ្នកធំបំផុត ជាអ្នកដឹកនាំឲ្យគេគោតពតាមនិងធ្វើតាម។
អាស្រ័យហេតុខាងលើនេះ យើងជាស្ត្រីមួយរូបដែលរស់នៅក្នុងសង្គមត្រូវតែធ្វើខ្លួនអោយក្លាយជាទៅជាមេផ្ទះដ៏ល្អមួយរូប។ ដើម្បីធ្វើជាមេផ្ទះដ៏ល្អមួយរូបសម្រាប់គ្រួសារ គឺមានដូចខាងក្រោម ៖
១-ធ្វើខ្លួនជាស្ត្រីគ្រប់លក្ខិណា
២-មិនចេះចាក់ចុចគេ
៣-មិននិយាយដើមគេ
៤-មិនយករឿងដាក់ខ្លួន
៥-ធ្វើជាមនុស្សដែលចេះគិតពិចារណាខ្ពស់
៦-មិនចេះជឿពាក្យចចាមរាម
៧-ត្រូវជាមនុស្សធ្វើអត្តចរិតសុភាពរាបសារ (មិនកាចពេក)
៨-ជាមនុស្សចេះដឹងខុសត្រូវ៩-ជាពិសេសជាមនុស្សដែលចេះយកចិត្តទុក ដាក់ គ្រប់កិច្ចការទាំងអស់
១០-ជាមនុស្សដែលមានទំនួលខុសត្រួវ
១១-ជាមនុស្សឧស្សាព្យាយាម
១២-ជាមនុស្សអត់ធ្មត់
១៣-លើសពីនេះទៅទៀតជាមនុស្សដែលចេះយល់ពីចិត្តអ្នកដទៃនិងអ្នកនៅរស់នៅជាមួយ (ស្វាមី)
១៤-ចេះធ្វើម្ហូបគ្រប់ប្រភេទ
១៥-ចេះមើលថែរទាំកូន និងអ្នកដែលរស់នៅជាមួយ
១៦-ចេះដឹងពីពេលវេលា(កំណត់ពេលបានច្បាស់លាស់)
១៧-ចេះយកចិត្តស្វាមី ១៨-ចេះរៀបចំទុកដាក់
១៩-នៅពេលស្វាមីមកពីធ្វើការចេះញញឹមដាក់រួសរាយមានសម្តីពិរោះ
២០-ចេះបង្កើតការប្រជុំនៅក្នុងគ្រួសារម្តង ឬពីរដងនៅក្នុងមួយសប្តាហ៍
២១-ចេះពិភាក្សា
២២-មិនដែលបរាជ័យ
២៣-ចេះណែនាំ ប្រាប់ពីអ្វីដែលកូនធ្វើខុសដោយមិនប្រើពាក្យសម្តីមិនល្អ ដូច្នេះហើយក្នុងនាមជាស្ត្រីមេផ្ទះមួយរូបត្រូវតែខំហ្វិកហាត់បន្ថែមឲ្យល្អ ដើម្បីកុំឲ្យមានការរិះគន់ពីបុរសជាស្វាមីខិតខំធ្វើខ្លួនឲ្យល្អជាពិសេសជាង នេះ ទៅទៀត មេផ្ទះសំខាន់បំផុតនោះគឺ ចេះវិជ្ជាធ្វើម្ហូបគ្រប់ប្រភេទ។
បើកាលណាគ្រួសារមួយមានស្ត្រីដែលជាមេផ្ទះដ៏ល្អគ្រួសារនោះនឹងទទួលបាន សុភមង្គល ភាពរីកចម្រើន មិនមានការនឿយណាយសុខ
កុំខ្ជះខ្ជាយពេលវេលាក្នុងវ័យ ២០ ឆ្នាំ ស្រីៗគួរបញ្ឈប់ ១២ ចំណុចនេះ
១.មិនគួរបង្ហោះគ្រប់រឿងនៅលើបណ្ដាញសង្គម ព្រោះថាគ្មានបានអ្វីមកវិញ ក្រៅពីចំណាយពេល និងលុយអង្គុយធ្វើមុខស្អុយ scroll ចុះឡើងៗ។
២.ឈប់ប្រៀបធៀបខ្លួនឯងជាមួយមិត្តភ័ក្ដិ ព្រោះជីវិតមនុស្សម្នាក់ៗខុសគ្នាតាំងពីកើតពីផ្ទៃម្ដាយ។
៣.កុំទាន់ចង់មានស្នេហា ដោយសារខ្លាចការរស់នៅម្នាក់ឯងអី។
៤.ឈប់ដេកយល់សុបិនថាមានសង្សារជាកូនអ្នកមាន ដោយមិនមើលពីខ្លួនឯង។
៥.កុំរវល់តែវក់វីនឹងពាក្យបញ្ចោររបស់គេ។
៦.គួរឈប់រាប់អានជាមួយមិត្តភ័ក្តិអាក្រក់ៗ។
៧.ឈប់និយាយ តែចាប់ផ្ដើមធ្វើឲ្យចេញជារូបរាងវិញម្ដង។
៨.រស់នៅបែបជីវិតខ្លួនឯង កុំហក់លោតតាមគេ។
៩.កុំគិតតែរឿងអវិជ្ជមាន តែត្រូវគិតអ្វីដែលល្អ ទើបជីវិតយើងជួបតែរឿងល្អៗ។
១០.មិនគួររៀបការក្នុងវ័យក្មេងបែបនេះទេ ព្រោះជីវិតស្នេហាច្រើនតែបរាជ័យ។
១១.កុំចេះតែវិនិច្ឆ័យគេ ដោយមើលត្រឹមតែសម្បកក្រៅ ត្រូវស្វែងយល់ឲ្យដឹងលម្អិតជាមុនសិន។
១២.កុំខ្លាចនឹងសុំឲ្យគេជួយ ពេលយើងធ្វើកិច្ចការមិនបានសម្រេច។
ប្រភព៖ thoughtcatalog
Subscribe to:
Posts (Atom)