.
.

Monday, January 23, 2017

មិនគួរ​ឱ្យ​ជឿ​! ភេសជ្ជៈ​ទឹក​ស្លឹកគ្រៃ​ផ្សំ​អស់ ១០០០៛ នេះ​អាចជួយ​បំបាត់​ឈឺសន្លាក់ ឈឺដៃ ឈឺ​ជើង តែ​ក្នុង ១ សប្តាហ៍​

Posted by   on

មិនគួរ​ឱ្យ​ជឿ​! ភេសជ្ជៈ​ទឹក​ស្លឹកគ្រៃ​ផ្សំ​អស់ ១០០០៛ នេះ​អាចជួយ​បំបាត់​ឈឺសន្លាក់ ឈឺដៃ ឈឺ​ជើង តែ​ក្នុង ១ សប្តាហ៍​ 

  ​ស្លឹកគ្រៃ​មានគុណ​សម្បត្តិ​សុខភាព​ជាច្រើន ក្នុងនោះ​ក៏មាន​ការបំបាត់​ឈឺសន្លាក់​គ្រប់​ប្រភេទ និង​ឈឺដៃ​ឈឺ​ជើង​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​រូបមន្ត​ធ្វើ​ភេសជ្ជៈ​ទឹក​ស្លឹកគ្រៃ ដែលជា​ឱសថ​សម្រាប់​បន្សុទ្ធ​ជាតិពុល​ពី​ឈាម ព្យាបាល​ជំងឺ​សន្លាក់ និង​ឈឺ​ចុក​ដៃជើង​ជាដើម​។ អ្វីដែល​ពិសេស​គឺថា រូបមន្ត​ផ្សំ​ងាយស្រួល​ធ្វើ​ដោយ​ខ្លួនឯង និង​ចំណាយ​តិចជាង ១០០០៛​។ 

​    ​* គ្រឿងផ្សំ​
​    ​១. គល់​ស្លឹកគ្រៃ ៤ ទៅ ៥ គល់​
​    ​២. ស្លឹក​តយ ២ ទៅ ៣ សន្លឹក​
​    ​៣. ទឹក ២ លីត្រ​
​     ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលក្នុង​ទឹក ហើយ​ដាំ​ឱ្យ​ពុះ​។ ក្រោយពេល​ពុះ​ហើយ ត្រូវ​បើកភ្លើង​តិចៗ ទុកចោល ១៥ នាទី​បន្ថែមទៀត ហើយ​មិនត្រូវ​បើក​គំរប​កំសៀវ​នោះទេ​។ រួច​ទុកចោល​ឱ្យ​ត្រជាក់ ហើយ​យក​ច្រក​ដប​រក្សាទុក​ក្នុង​ទូទឹកកក​។ ពិសា​ទឹក​នេះ​ឱ្យអស់​ក្នុង​រយៈពេល ១ សប្តាហ៍ ដើម្បី​កម្ចាត់​លើស​ជាតិ​អាស៊ីត​ចេញពី​ឈាម ព្រោះ​ជាតិ​អាស៊ីត​នេះហើយ​ដែល​ធ្វើឱ្យ​ឈឺសន្លាក់ និង​ឈឺដៃ​ជើង​។
​    ​ពិសា​វា​តាម​ការគួរ លៃ​យ៉ាងណា ពិសា​ឱ្យបាន ១ សប្តាហ៍ ហើយ​ត្រូវ​ពិសា​មុន​ចូល​គេង ២ ម៉ោង​។ ករណី​លោកអ្នក​កំពុង​ពិសា​ថ្នាំ​ផ្សេងៗ​ក៏​មិនមាន​ផលប៉ះពាល់​ដែរ​៕

 

No comments:
Write comments