មិនគួរឱ្យជឿ! ភេសជ្ជៈទឹកស្លឹកគ្រៃផ្សំអស់ ១០០០៛ នេះអាចជួយបំបាត់ឈឺសន្លាក់ ឈឺដៃ ឈឺជើង តែក្នុង ១ សប្តាហ៍
ស្លឹកគ្រៃមានគុណសម្បត្តិសុខភាពជាច្រើន ក្នុងនោះក៏មានការបំបាត់ឈឺសន្លាក់គ្រប់ប្រភេទ និងឈឺដៃឈឺជើងផងដែរ។ ខាងក្រោមនេះគឺជារូបមន្តធ្វើភេសជ្ជៈទឹកស្លឹកគ្រៃ ដែលជាឱសថសម្រាប់បន្សុទ្ធជាតិពុលពីឈាម ព្យាបាលជំងឺសន្លាក់ និងឈឺចុកដៃជើងជាដើម។ អ្វីដែលពិសេសគឺថា រូបមន្តផ្សំងាយស្រួលធ្វើដោយខ្លួនឯង និងចំណាយតិចជាង ១០០០៛។
* គ្រឿងផ្សំ ១. គល់ស្លឹកគ្រៃ ៤ ទៅ ៥ គល់
២. ស្លឹកតយ ២ ទៅ ៣ សន្លឹក
៣. ទឹក ២ លីត្រ
ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងទឹក ហើយដាំឱ្យពុះ។ ក្រោយពេលពុះហើយ ត្រូវបើកភ្លើងតិចៗ ទុកចោល ១៥ នាទីបន្ថែមទៀត ហើយមិនត្រូវបើកគំរបកំសៀវនោះទេ។ រួចទុកចោលឱ្យត្រជាក់ ហើយយកច្រកដបរក្សាទុកក្នុងទូទឹកកក។ ពិសាទឹកនេះឱ្យអស់ក្នុងរយៈពេល ១ សប្តាហ៍ ដើម្បីកម្ចាត់លើសជាតិអាស៊ីតចេញពីឈាម ព្រោះជាតិអាស៊ីតនេះហើយដែលធ្វើឱ្យឈឺសន្លាក់ និងឈឺដៃជើង។
ពិសាវាតាមការគួរ លៃយ៉ាងណា ពិសាឱ្យបាន ១ សប្តាហ៍ ហើយត្រូវពិសាមុនចូលគេង ២ ម៉ោង។ ករណីលោកអ្នកកំពុងពិសាថ្នាំផ្សេងៗក៏មិនមានផលប៉ះពាល់ដែរ៕
No comments:
Write comments