ឪពុកម្ដាយតែងតែនិយាយប្រយោគខាងក្រោមនេះប្រាប់កូនៗរបស់គាត់....
ពេលញាតិទៅលេងផ្ទះយើងគេមើលចង្រ្កានចានឆ្នាំងរបស់យើង តើរៀបរយល្អទេ បើកន្លែងចានឆ្នាំងស្អាតរៀបរយល្អ គេក៏គង់នឹកដល់កន្លែងកូនដេក កូនអង្គុយរៀនបានផងដែរ។
កូនអើយ! មនុស្សប្រុសចាប់ចិត្តលើកូនព្រោះកាយកូនល្អ មុខកូនញញឹមស្រស់ ហើយគេស្មោះនឹងកូនពេលដែលចរិយាមារយាទកូនល្អសមជាស្រី គេហ៊ានចូលស្ដីព្រោះគេស្គាល់សណ្ដានពូជផៅយើង។
កូនកុំឡើយល្អតែប្រាណ កូនត្រូវល្អទាំងចិត្ត ទាំងកាយ ទាំងពាក្យសម្ដី ទាំងការគិត ទាំងរបៀបរបបរស់នៅ ដើរ ដេក ឈរ។ ត្បិតមនុស្សឥឡូវមិនសូវឲ្យតម្លៃលើពាក្យទាំងនោះ ដោយគេសំអាងថាសិទ្ធស្មើគ្នា តែទោះយ៉ាងណា កូនក៏មិនត្រូវភ្លេចនៅពាក្យដែលពុកម៉ែធ្លាប់ប្រាប់កូន។
ធ្វើជាមនុស្សស្រីហត់ខ្លាំងបន្តិច ហត់ចិត្ត ហត់កាយ ត្រូវធ្វើខ្លួនជាស្ត្រីល្អរបស់សង្គម កូនល្អនៅក្នុងត្រកូល សិស្សល្អរបស់គ្រូ បុគ្គលិកល្អនៅកន្លែងការងារ ប្រពន្ធល្អរបស់ប្តី ម្ដាយល្អរបសកូន សាច់ញាតិល្អរបស់សាច់ញាតិ ហើយកូនជាមាតាគំរូម្នាក់របស់ពិភពលោក។ បើកូនធ្វើបាន កូនប្រៀបបានដូចជាផ្កា កូនរមែងបានជួបនឹងកន្លង់មកក្រេបលំអង៕
ស្រី្តទាំងអស់នៅលើពិភពលោក គេតែងតែចង់ក្លាយទៅជាមេផ្ទះដ៏ល្អមួយ
រូបសម្រាប់ផ្គត់ផ្គង់គ្រួសារឲ្យបានល្អដូចជាបុរសដែលជាមេគ្រួសារដែរ
។នៅ ក្នុងគ្រួសារមួយ បើមានមេផ្ទះដ៏ ល្អមួយរូបរស់នៅជាមួយនោះគ្រួសារនោះប្រាកដជាទទួលបាននូវសុភមង្គលជាក់ជាពុំខាន។
មេផ្ទះមកពីពាក្យថា «មេ+ផ្ទះ»។ មេ មានន័យថា “ភាពធំ ភាពសំខាន់
ភាព ល្អ ជាងគេ”។ ផ្ទះ គឺជាកន្លែងដែលយើងសម្រាប់រស់នៅ។
ម្យ៉ាងវិញទៀតបើយើងប្រៀបធៀបពាក្យថា
មេទៅក្នុងការរដ្ឋមន្ត្រីរាជការ និងតាមអង្គការក្រុមហ៊ុននានាវិញ
គឺគេសម្ដៅពាក្យមេ នេះថាជា អ្នកធំបំផុត
ជាអ្នកដឹកនាំឲ្យគេគោតពតាមនិងធ្វើតាម។
អាស្រ័យហេតុខាងលើនេះ
យើងជាស្ត្រីមួយរូបដែលរស់នៅក្នុងសង្គមត្រូវតែធ្វើខ្លួនអោយក្លាយជា
ទៅជាមេផ្ទះដ៏ល្អមួយរូប។
ដើម្បីធ្វើជាមេផ្ទះដ៏ល្អមួយរូបសម្រាប់គ្រួសារ គឺមានដូចខាងក្រោម ៖
១-ធ្វើខ្លួនជាស្ត្រីគ្រប់លក្ខិណា
២-មិនចេះចាក់ចុចគេ
៣-មិននិយាយដើមគេ
៤-មិនយករឿងដាក់ខ្លួន
៥-ធ្វើជាមនុស្សដែលចេះគិតពិចារណាខ្ពស់
៦-មិនចេះជឿពាក្យចចាមរាម
៧-ត្រូវជាមនុស្សធ្វើអត្តចរិតសុភាពរាបសារ (មិនកាចពេក)
៨-ជាមនុស្សចេះដឹងខុសត្រូវ៩-ជាពិសេសជាមនុស្សដែលចេះយកចិត្តទុក ដាក់ គ្រប់កិច្ចការទាំងអស់
១០-ជាមនុស្សដែលមានទំនួលខុសត្រួវ
១១-ជាមនុស្សឧស្សាព្យាយាម
១២-ជាមនុស្សអត់ធ្មត់
១៣-លើសពីនេះទៅទៀតជាមនុស្សដែលចេះយល់ពីចិត្តអ្នកដទៃនិងអ្នកនៅរស់នៅជាមួយ (ស្វាមី)
១៤-ចេះធ្វើម្ហូបគ្រប់ប្រភេទ
១៥-ចេះមើលថែរទាំកូន និងអ្នកដែលរស់នៅជាមួយ
១៦-ចេះដឹងពីពេលវេលា(កំណត់ពេលបានច្បាស់លាស់)
១៧-ចេះយកចិត្តស្វាមី ១៨-ចេះរៀបចំទុកដាក់
១៩-នៅពេលស្វាមីមកពីធ្វើការចេះញញឹមដាក់រួសរាយមានសម្តីពិរោះ
២០-ចេះបង្កើតការប្រជុំនៅក្នុងគ្រួសារម្តង ឬពីរដងនៅក្នុងមួយសប្តាហ៍
២១-ចេះពិភាក្សា
២២-មិនដែលបរាជ័យ
២៣-ចេះណែនាំ
ប្រាប់ពីអ្វីដែលកូនធ្វើខុសដោយមិនប្រើពាក្យសម្តីមិនល្អ
ដូច្នេះហើយក្នុងនាមជាស្ត្រីមេផ្ទះមួយរូបត្រូវតែខំហ្វិកហាត់
បន្ថែមឲ្យល្អ
ដើម្បីកុំឲ្យមានការរិះគន់ពីបុរសជាស្វាមីខិតខំធ្វើខ្លួនឲ្យ
ល្អជាពិសេសជាង នេះ ទៅទៀត មេផ្ទះសំខាន់បំផុតនោះគឺ
ចេះវិជ្ជាធ្វើម្ហូបគ្រប់ប្រភេទ។
បើកាលណាគ្រួសារមួយមានស្ត្រីដែលជាមេផ្ទះដ៏ល្អគ្រួសារនោះនឹងទទួលបាន សុភមង្គល ភាពរីកចម្រើន មិនមានការនឿយណាយសុខ
No comments:
Write comments