១.មិនគួរបង្ហោះគ្រប់រឿងនៅលើបណ្ដាញសង្គម ព្រោះថាគ្មានបានអ្វីមកវិញ ក្រៅពីចំណាយពេល និងលុយអង្គុយធ្វើមុខស្អុយ scroll ចុះឡើងៗ។
២.ឈប់ប្រៀបធៀបខ្លួនឯងជាមួយមិត្តភ័ក្ដិ ព្រោះជីវិតមនុស្សម្នាក់ៗខុសគ្នាតាំងពីកើតពីផ្ទៃម្ដាយ។
៣.កុំទាន់ចង់មានស្នេហា ដោយសារខ្លាចការរស់នៅម្នាក់ឯងអី។
៤.ឈប់ដេកយល់សុបិនថាមានសង្សារជាកូនអ្នកមាន ដោយមិនមើលពីខ្លួនឯង។
៥.កុំរវល់តែវក់វីនឹងពាក្យបញ្ចោររបស់គេ។
៦.គួរឈប់រាប់អានជាមួយមិត្តភ័ក្តិអាក្រក់ៗ។
៧.ឈប់និយាយ តែចាប់ផ្ដើមធ្វើឲ្យចេញជារូបរាងវិញម្ដង។
៨.រស់នៅបែបជីវិតខ្លួនឯង កុំហក់លោតតាមគេ។
៩.កុំគិតតែរឿងអវិជ្ជមាន តែត្រូវគិតអ្វីដែលល្អ ទើបជីវិតយើងជួបតែរឿងល្អៗ។
១០.មិនគួររៀបការក្នុងវ័យក្មេងបែបនេះទេ ព្រោះជីវិតស្នេហាច្រើនតែបរាជ័យ។
១១.កុំចេះតែវិនិច្ឆ័យគេ ដោយមើលត្រឹមតែសម្បកក្រៅ ត្រូវស្វែងយល់ឲ្យដឹងលម្អិតជាមុនសិន។
១២.កុំខ្លាចនឹងសុំឲ្យគេជួយ ពេលយើងធ្វើកិច្ចការមិនបានសម្រេច។
ប្រភព៖ thoughtcatalog
No comments:
Write comments